កម្មវិធីថតសំឡេងតាមអ៊ីនធឺណិត

ចុចលើរូបតាងឧបករណ៍ស្រូបសំឡេងដើម្បីចាប់ផ្ដើមការថតសំឡេង

កម្មវិធីថតសំឡេងតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ៖ ថតសំឡេងផ្សេងៗ និងទាញយកឯកសារសំឡេង

ចង់ថតសំឡេងដោយភាពងាយស្រួល? កម្មវិធីថតសំឡេងតាមអ៊ីនធឺណិតដោយឥតគិតថ្លៃរបស់យើង អនុញ្ញាតឲ្យអ្នកថតសំឡេងរបស់អ្នក ការសន្ទនា ឬសំឡេងផ្សេងៗ ដោយប្រើឧបករណ៍ស្រូបសំឡេង។ អ្នកអាចប្រើកម្មវិធីថតសំឡេងរបស់យើងលើកុំព្យូទ័រ ថេប្លេត ឬទូរសព្ទរបស់អ្នក។

ថតសំឡេងរបស់អ្នក ជ្រើសរើសផ្នែកនៃការថតដែលអ្នកចង់ទុក ហើយទាញយកឯកសារសំឡេងដោយឥតគិតថ្លៃ។ ដោយភាពសាមញ្ញ និងប្រើបានគ្រប់កាលៈទេសៈ វាត្រូវបានគេនិយាយថាជាកម្មវិធីថតសំឡេងតាមអ៊ីនធឺណិតដែលល្អបំផុត។

តើថតសំឡេងផ្សេងៗដោយប្រើកម្មវិធីថតសំឡេងតាមអ៊ីនធឺណិតតាមរបៀបណា?

 1. ចុចលើរូបតាងឧបករណ៍ស្រូបសំឡេងដើម្បីចាប់ផ្ដើមការថតសំឡេង
 2. អនុញ្ញាតឲ្យកម្មវិធីរុករករបស់អ្នកភ្ជាប់ជាមួយឧបករណ៍ស្រូបសំឡេងរបស់អ្នក
 3. ចាប់ផ្ដើមនិយាយ ឬបញ្ចេញសំឡេងណាមួយ

ហេតុអ្វីអ្នកគួរប្រើកម្មវិធីថតសំឡេងតាមអ៊ីនធឺណិតរបស់យើង?

វាគឺមានភាពជាក់លាក់ ងាយស្រួលប្រើ និងឥតគិតថ្លៃ។ ឧបករណ៍ថតសំឡេងរបស់យើង អាចថតបានគ្រប់ប្រភេទសំឡេង៖ សំឡេងតែមួយ ការសន្ទនា តន្រ្តី ឬសំឡេងបង្គំឧបករណ៍។ ពេលអ្នកបានថតសំឡេង ហើយជ្រើសរើសផ្នែកដែលអ្នកចង់ទុក វានឹងនាំចេញយ៉ាងសាមញ្ញនូវឯកសារសំឡេងរបស់អ្នក ហើយទាញយកវាដោយឥតគិតថ្លៃ ក្នុងទម្រង់ WAV (WAV Format)។

វាគឺងាយស្រួលមែនទែនក្នុងការប្រើ។ លក្ខណៈនេះធ្វើឲ្យវា ក្លាយជាអ្នកដោះស្រាយបញ្ហាដ៏ល្អឥតខ្ចោះ សម្រាប់អ្នករាល់គ្នា ដែលចង់ថតការសន្ទនា និងស្ដាប់ឯកសារសំឡេងក្រោយពេលថត។

តើលក្ខណៈពិសេសអ្វីខ្លះកម្មវិធីថតសំឡេងនេះផ្ដល់ជូន?

 • ឥតគិតថ្លៃ និងតាមអ៊ីនធឺណិត
 • មិនចាំបាច់ចុះឈ្មោះ ឬតម្លើងកម្មវិធី
 • ងាយស្រួលកាត់ និងរក្សាទុកផ្នែកនៃការថតដែលអ្នកចង់ទុក
 • រក្សាទូកឯកសារសំឡេងរបស់អ្នកក្នុងទម្រង់ WAV យ៉ាងងាយស្រួលនិងឥតគិតកម្រៃ
 • អាចផ្អាក ឬឈប់ការថតតាមតម្រូវការ

តើអត្ថប្រយោជន៍នៃកម្មវិធីថតសំឡេងតាមអ៊ីនធឺណិត គឺអ្វីខ្លះ?

វាមានអត្ថប្រយោជន៍ជាច្រើនក្នុងការថត និងរក្សាទុកសំឡេង។ ឧទាហរណ៍៖

តើមានការសន្ទនា ការហៅទូរសព្ទ ការរៀន ឬការប្រជុំប៉ុន្មាន អ្នកបានរំពឹងថាអ្នកអាចស្ដាប់ម្ដងទៀត? តើវាគឺមិនងាយស្រួលទេឬ ក្នុងការថតសំឡេងទាំងនោះយ៉ាងងាយស្រួលសម្រាប់ថ្ងៃអនាគត? បន្ទាប់មក អ្នកអាចស្ដាប់ឡើងវិញ ដោយប្រើឯកសារសំឡេងដែលបាននាំចេញ។

ការកត់ចំណាំ ខណៈពេលអ្នកនិយាយ គឺអាចពិបាក និងបានសូវមានប្រសិទ្ធភាព។ ការផ្ដោតអារម្មណ៍របស់អ្នក គឺត្រូវបានបែងចេគចន្លោះ ការសរសេរ ការស្ដាប់ និងការនិយាយ ក្នុងពេលតែមួយ ដែលអាចធ្វើឲ្យមានកំហុស។

ការប្រើកម្មវិធីថតតាមអ៊ីនធឺណិត អនុញ្ញាតឲ្យអ្នកផ្ដោតលើការសន្ទនា ឬការប្រជុំ ដោយដឹងថាអ្នកអាចត្រឡប់ទៅស្ដាប់សំឡេងវិញគ្រប់ពេលដែលអ្នកចូលចិត្ត។ ការផ្ដោតលើបច្ចុប្បន្នភាពនៃការសន្ទនាឲ្យច្រើន ជួយឲ្យគេចផុតពីការយល់ច្រលំផ្សេងៗ។

គំនិតល្អមួយ លេចចេញក្នុងគំនិតរបស់អ្នក។ អ្នកមិនមាននពេលក្នុងការស្វែងយល់វា ហើយអ្នកមិនមានប៊ិច និងក្រដាស ដើម្បីសរសេរ។ កម្មវិធីថតសំឡេងតាមអ៊ីនធឺណិត អនុញ្ញាតឲ្យអ្នកថតការគិតរបស់អ្នក ហើយរក្សាទុកឯកសារ WAV របស់អ្នកសម្រាប់ការមកយកស្ដាប់វិញពេលក្រោយ។

តើអ្វីជាកម្មវិធីថតសំឡេងតាមអ៊ីនធឺណិតឲ្យប្រាកដ?

កម្មវិធីថតតាមអ៊ីនធឺណិត ហើយត្រូវបានដឹងថាជាឧបករណ៍ថតសំឡេងផងដែរ គឺជាបច្ចេកវិទ្យាដែលថតសំឡេងផ្សេងៗដែលបានបញ្ចេញឡើង។

ឧបករណ៍ទាំងនេះ គឺងាយស្រួលក្នុងការប្រើប្រាស់។ ដោយគ្រាន់តែចុចលើរូបតាងឧបករណ៍ស្រូបសំឡេង វាអនុញ្ញាតឲ្យកម្មវិធីរុករករបស់អ្នកប្រើឧបករណ៍ស្រូបសំឡេងនៃម៉ាស៊ីនដែលអ្នកប្រើ ហើយចាប់ផ្ដើមនិយាយ ច្រៀង ឬបញ្ចេញសំឡេងណាមួយ។ អរគុណសម្រាប់ការនាំចេញនូវលក្ខណៈពិសេស អ្នកអាចរក្សាទុកយ៉ាងលឿន និងទាញយកសំឡេងដែលងអាចត្រូវបានរក្សាទុកជាឯកសារ WAV។

តើអ្នកណាខ្លះប្រើកម្មវិធីថតតាមអ៊ីនធឺណិត?

ឧបករណ៍ថតសំឡេងគឺឥតខ្ចោះសម្រាប់អ្នករាល់គ្នាដែលស្វែងរកការថតសំឡេងងាយស្រួល ដោយមិនចាំបាច់ទិញ ឬតម្លើងកម្មវិធីជំនួយ។ វាអាចត្រូវបានប្រើដោយ សិស្ស អ្នកជំនាញដែលមានភាពមមាញឹក តន្រ្តីករ ។ល។

កម្មវិធីថតតាមអ៊ីនធឺណិតអាចធ្វើឲ្យជីវិតងាយស្រួលសម្រាប់អ្នកដែលចង់ថតការសន្ទនាសំខាង់ៗ ឬគេចចេញពីការធ្វើការងារច្រើននៅពេលកំពុងកត់ត្រា។ វាក៏អាចជួយអ្នកដែលចូលចិត្តភាពងាយស្រួលសាមញ្ញ ដែលមិនចាំបាច់ត្រូវសរសេរ និងវាយអត្ថបទ សម្រាប់ការគិតរបស់ពួកគេ។

តាំងពីកម្មវិធីរបស់យើង គឺដាក់ឲ្យប្រើ និងភ្ជាប់ដោយឥតគិតថ្លៃ សម្រាប់អ្នករាល់គ្នា អ្នកអាចរក្សាទុកការថតសំឡេង ហើយស្ដាប់វាម្ដងទៀតគ្រប់ពេលអ្នកចង់។

ការ​ដោះស្រាយ​បញ្ហា

បញ្ហាខាងក្រោមប្រហែលនឹងកើតឡើង៖

 • បរាជ័យក្នុងការចាប់សំឡេង៖ ប្រាកដថាកុំព្យូទ័ររបស់អ្នកបានភ្ជាប់ជាមួយឧបករណ៍ស្រូបសំឡេងដែលអ្នកប្រើ
 • ការអនុញ្ញាតសម្រាប់ការភ្ជាប់ឧបករណ៍ស្រូបសំឡេង គឺមិនត្រូវបានបិទ៖ ចុចលើរូបតំណាងឧបករណ៍ស្រូបសំឡេង ក្នុងរបាអាសយដ្ឋានកម្មវិធីរុករក (វានឹងចេញក្រោយពេលអ្នកចុចលើរូបតំណាងក្នុងការចាប់ផ្ដើម)។ ទីនេះ អ្នកអាចផ្លាស់ប្ដូរការអនុញ្ញាតដើម្បីអាចប្រើប្រាស់ឧបករណ៍ស្រូបសំឡេង
 • កម្មវិធីរុករក ចាប់យកឧបករណ៍ស្រូបសំឡេងខុស៖ ភ្ជាប់ការកំណត់ការអនុញ្ញាត (មើលខាងលើ) ហើយជ្រើសរើស ឧបករណ៍ស្រូបសំឡេងត្រឹមត្រូវ ពីតារាង។

ប្រសិនបើអ្នកមានបញ្ហាផ្សេងៗ សូមទាក់ទងយើងដោយពិពណ៌នាបញ្ហាឲ្យលម្អិត។

សុវត្ថិភាព និងឯកជនភាព

សុវត្ថិភាពនៃពណ៌មានរបស់អ្នក ហើយការការពារនៃឯកជនភាពរបស់អ្នក គឺជាលក្ខខណ្ខចម្បងរបស់យើង។ សំឡេងថតរបស់អ្នក គឺភ្ជាប់តែជាមួយអ្នកម្នាក់គត់ ហើយនឹងមិនត្រូវបានរក្សាក្នុងសេវាផ្សេងនោះទេ។

តើបើកកម្មវិធីថតសំឡេងតាមអ៊ីនធឺណិតតាមរបៀបណា?

ការបើកឧបករណ៍ថតសំឡេងគឺងាយស្រួល។ ចុចលើរូបតំណាងឧបករណ៍ស្រូបសំឡេង ហើយចាប់ផ្ដើមបង្កើតសំឡេងដែលអ្នកចង់ថត។ ចុចប៉ូតុងឈប់ម្ដងនៅពេលអ្នកបានបញ្ចប់។ កម្មវិធីថតតាមអ៊ីនធឺណិតរបស់យើង នឹងអនុញ្ញាតឲ្យអ្នកទាញយកឯកសារ WAV។ គ្មានការចុះឈ្មោះ ឬការទូទាត់ចាំបាច់ វាគឺមិនគិតកម្រៃ។ សាកល្បងឥឡូវនេះ!

តើបើកឧបករណ៍ថតសំឡេងដោយរបៀបណា?

កម្មវិធីថតសំឡេងតាមអ៊ីនធឺណិតគឺងាយស្រួលមែនទែនក្នុងការប្រើប្រាស់។ ចុចលើរូបតំណាងឧបករណ៍ថតសំឡេង។ នៅពេលកំពុងដំណើរការ វាអនុញ្ញាតឲ្យឧបករណ៍ថតសំឡេងរបស់យើង ភ្ជាប់ជាមួយឧបករណ៍ថតសំឡេង ហើយចាប់ផ្ដើមនិយាយ។ សាកល្បងឥឡូវនេះ វាគឺឥតគិតថ្លៃ!

តើខ្ញុំអាចរក្សាទុកការថតសំឡេងតាមអ៊ីនធឺណិតជាឯកសារបានដែរឬ?

ការរក្សារទុកការថតសំឡេងតាមអ៊ីនធឺណិតគឺងាយស្រួល។ ពេលមួយអ្នកបានបញ្ចប់ការថតសំឡេងរបស់អ្នក ជ្រើសរើស ផ្នែកនៃសំឡេងដែលអ្នកចង់ទាញចេញ។ បន្ទាប់មក ចុចរក្សាទុកដើម្បីទាញយកឯកសារចូលក្នុងម៉ាស៊ីនរបស់អ្នក។